SDGs Citizen Survey 2016 (Khmer)
Downloadគោលដៅអភិឌ្ឍន៍ប្រកបដោយចីរភាព (SDGs) បានដាក់ចេញនូវវិស័យគន្លឹះទាំង១៧ ដែលត្រូវចាត់ទុកជាបញ្ហាអាទិភាពក្នុងការបង្កើតគោលនយោបាយនៅថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីកាត់បន្ថយភាពក្រីក្រ ប្រយុទ្ធប្រឆាំងនឹងវិសមភាព និងភាពអយុត្តិធម៌ និងដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុត្រឹមឆ្នាំ២០៣០។
នៅប្រទេសកម្ពុជា អង្គការទស្សនៈពិភពលោកបានធ្វើការស្ទង់មតិថ្នាក់ជាតិមួយដើម្បីកំណត់ថា ក្នុងចំណោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ តើគោលដៅណាខ្លះដែលប្រជាពលរដ្ឋកម្ពុជាយល់ថាសំខាន់បំផុតសម្រាប់កំណត់ជាអាទិភាពក្នុងគោលនយោបាយ និងផែនការសកម្មភាពជាតិនានា ដូចជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ សម្រាប់រយៈពេល១៥ឆ្នាំខាងមុខ។ ប្រជាពលរដ្ឋជាង១២០០០នាក់ នៅទូទាំងប្រទេសកម្ពុជាបានចូលរួមក្នុងការស្ទង់មតិនេះ។