World Vision Cambodia
publication • Thursday, August 24th 2017

2017 Policy Brief on Child Protection in Cambodia (Khmer)

Download Publication

រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគួរឱ្យកត់សម្គាល់ក្នុងការបង្កើតនូវក្របខណ្ឌគតិយុត្តិនិងគោលនយោបាយដើម្បី ការពារកុមារ រួមមានយន្តការនានានៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការអនុវត្តច្បាប់និងគោលនយោបាយព្រមទាំងគណនេយ្យភាពរបស់យន្តការថ្នាក់មូលដ្ឋាន​នៅមានកម្រិត និងនៅបន្តធ្វើឱ្យកុមារស្ថិតក្នុងហានិភ័យនៅឡើយ។ 

អង្គការទស្សនៈពិភពលោកសូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ៖
  • ពង្រឹងយន្តការការពារកុមារដែលមានស្រាប់តាមរយៈការធ្វើឱ្យប្រសើរឡើងនូវការសម្របសម្រួលស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបង្កើន​នូវធនធានមនុស្ស បច្ចេកទេស និងហិរញ្ញវត្ថុដល់ស្ថាប័នថ្នាក់មូលដ្ឋាន។
  • ធ្វើឱ្យកាន់តែច្បាស់នូវខ្លឹមសារច្បាប់ គោលនយោបាយ បទដ្ឋាន និងបទបញ្ជា ទាក់ទងនឹងការការពារកុមារ ដែលមានស្រាប់ និងមានការអនុវត្តប្រសើរជាងមុន។