2017 Policy Brief on Education in Cambodia (Khmer)
Download
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចគួរឲ្យកត់សម្គាល់នូវមូលដ្ឋានគ្រឹះគតិយុត្តិ និងក្របខណ្ឌគោលនយោបាយល្អិតល្អន់ដើម្បីលើកកម្ពស់ការអប់រំសម្រាប់ទាំងអស់គ្នាក្នុងប្រទេសកម្ពុជា។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ បញ្ហាប្រឈមក្នុងការទទួលបានការអប់រំ គុណភាពអប់រំ និងការអនុវត្តគោលនយោបាយជាច្រើននៅតែមាន។
អង្គការទស្សនៈពិភពលោកសូមធ្វើការអំពាវនាវដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ៖
- បង្កើតនូវក្របខណ្ឌគតិយុត្តិអន្តរក្រសួងសម្រាប់ការអប់រំកុមារតូច ហើយបន្ថែមការគាំទ្រដល់ការអប់រំកុមារតូចឲ្យមានវិសាលភាពធំជាងមុន។
- ធ្វើឲ្យការអប់រំមានគុណភាព ប្រកបដោយសមធម៌ និងរាប់បញ្ចូលកុមារងាយរងគ្រោះបំផុតរួមទាំងកុមារពិការ តាម រយៈការផ្តល់ការបណ្តុះបណ្តាលដល់គ្រូបង្រៀនអំពីការអប់រំបរិយាប័ន្ន។
- ផ្តោតលើការពង្រឹងជំនាញ និងចំណេះដឹងរបស់គ្រូបឋមសិក្សាក្នុងការបង្រៀនអក្សរនិងលេខមូលដ្ឋានដល់កុមារឲ្យប្រកបដោយប្រសិទិ្ធភាពតាមរយៈការសហការជាមួយអង្គការអន្តរជាតិសម្រាប់ការចេញវិញ្ញាបនបត្រសមមូល ជាផ្នែកមួយនៃគោលដៅរបស់ក្រសួងអប់រំក្នុងការលើកកម្ពស់គុណភាពគ្រូបង្រៀន។
- ធានាថាសាលារៀនជាកន្លែងមានសុវត្ថិភាពសម្រាប់កុមារតាមរយៈការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ គោលនយោបាយស្តីពីកិច្ចការពារកុមារនៅសាលារៀន(២០១៦) និង គោលការណ៍ណែនាំស្តីពី សាលារៀនសុវត្ថិភាព(២០១៣)។
- ធ្វើឲ្យមានភាពប្រសើរឡើងនូវ ការឆ្លើយតប និងគណនេយ្យភាពរបស់អ្នកធ្វើការសម្រេចចិត្តថ្នាក់មូលដ្ឋាន ដោយគាំទ្រយ៉ាងពេញទំហឹងនូវការបង្កើនការអនុវត្តក្របខណ្ឌគណនេយ្យភាពសង្គម (ISAF) ដែលជាផ្នែកមួយនៃកំណែទម្រង់វិសហមជ្ឈការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។